ឆ្កែព្រុសមនុស្សនិយាយ
ក្មេងសើចចាស់យំ
ពាលជេរប្រាជ្ញស្ងៀម
ចោស្រែករាស្ត្រខ្សិប
ពាក្យធំ ចំណេះតូច
សំដីខ្ពស់ ប្រាជ្ញាទាប
ភាសាខ្លាំង វិជ្ជាក្សោយ
ពាក្យជេរមាន ពាក្យបង្រៀនខ្សត់់
មាត់ឆ្កែមិនដុះភ្លុកដំរី
លើកម្កុដពាក់ភ្លេចស្លៀកខោ
និយាយច្រើន ន័យតិច
មាត់ហើបហាជេរ ក្បាលផតទទេ
ចិត្តព្រហើនក្លា
អាត្មាទាបធ្លាក់ថោក !
សូមគោរពចំពោះ ប្រជាជាតិខ្មែរទាំងមូល ជាទីគោរព នឹង ជាទីស្រឡាញ់ !
លោកពូ អ្នកមីង បងប្អូន កូនក្មួយ ជាកូនខ្មែរប្រុសស្រី
ទាំងអស់ គ្រប់និន្នាការ !
ពេលវេលាល្អ មកដល់ហើយ ដែលយើងគួរភ្ញាក់ខ្លួនងើបឡើង
ករសាង សង្គមជាតិខ្មែរ តាម លទ្ធិប្រជាធិបតេយ្យ ដោយយក សេរីភាព សមភាម ភាតរភាព យុត្តិធម៍
ច្បាប់ មនុស្សធម៍ សិទ្ធិ នឹង ករណីយកិច្ច ជាគោល នឹងត្រូវបំបាត់ចោល បុគ្គលនិយម គ្រួសារនិយម
បក្សពួកនិយម បរទេសនិយម តោងកុំប្រកាន់ ស្តេចឬរាស្ត្រ សង្ឃឬគ្រហស្ថ មន្ត្រីឬជនសាមញ្ញ
អ្នកចេះឬល្ងង់ នឹង ត្រូវបំបាត់ចោល អំពើពុករលួយគ្រប់បែបយ៉ាង។
ត្រូវឈប់យកកំហឹងទល់នឹងកំហល់ បែកបាក់កាប់សម្លាប់គ្នាឯង
តែត្រូវយក ចំណេះចេះដឹង មកចរចា វែកញែកពិចារណា នឹងផ្សព្វផ្សាយតាមរយះ វិទ្យុ ទូរទស្ស ឬ
ទូរស័ព្ទ Facebook ou Google ដែលជាអាវុធ្ទសេរីភាពដ៏ទំនើប យ៉ាងមានប្រសិទ្ធភាព នៃលទ្ធិប្រជាធិបតេយ្យ ។
កូនខ្មែរអ្នកជា មានស្តេច សង្ឃ មន្ត្រី នឹង
រាស្ត្រ សូមកុំបំភ្លេចចំរៀងដូនតា : ”ដែនដីខ្មែរប្រែថាសុវណ្ណភូមិ…”
ដូច្នេះសូមកុំបណ្ដោយឲ្យដែនដីខ្មែរក្លាយជាថ្លុកឈាមលើកទី២ទៀត !
តែត្រូវ ចរចា ត្រិះរិះ ស្វែងរកការពិត ដែលជាសច្ចៈធម៍ យុត្តិធម៍
ជាគោលជំហ៊រ ដើម្បីករសាង ប្រជាធិបតេយ្យ។
សូមថ្វាយចំពោះ ព្រះមហាក្សត្រ សុំឲ្យព្រះអង្គទ្រង់មាន
ស្មារតី អង្គអាច ក្លាហាន លះបង់ នឹង ពុះពារស្វែងរកការពិតជូនប្រជារាស្ត្រផង ។
ចំពោះឯកឧត្ដមឯទៀតដែលជាប្រធានស្ថាប័នជាតិធំៗ មានប្រធានរដ្ធធម្មនុញ្ញ
ប្រធានព្រឹទ្ធសភា ប្រធានរដ្ធសភា ប្រធានតុលាការផ្សេងៗ ត្រូវជ្រោមជ្រែងសច្ចៈធម៍ រកយុត្តិធម៍ត្រឹមត្រូវ
ជូនជាតិជាដាច់ខាត។
ចំពោះកងទ័ព ត្រូវតាំងខ្លួនជាអ្នកការពារជាតិ មិនមែនជាខ្ញុំកញ្ចះនរណាម្នាក់ឡើយ
។
ចំពោះនាម៉ឺនមន្ត្រី អស់លោកលោកស្រី ត្រូវប្រកាន់យកការទៀងត្រង់
សតិសម្បជញ្ញៈជាខ្មែរអ្នកជា ។
អំណើៈតទៅ កូនខ្មែរអ្នកជាគ្រប់ជំនាន់ គ្រប់ស្រទាប់ យុវជនជំនាន់ថ្មី
សូមកត់ត្រា នឹង ផ្សព្វផ្សាយ អំពើអគតិទាំងឡាយ ដើម្បីវិនិច្ឆ័យតាមហេតុទៅអនាគត ៕
កូនខ្មែរ!
***ផែនដីខ្មែរ
គឺ ជាសុវណ្ណភូមិ ! ***
ទឹកដី ប្រទេសខ្មែរ ជា អំណោយទាន ដែល ធម្មជាតិផ្ដល់ជូន
ប្រជាជាតិខ្មែរ ។
ដី ស្រែ ចម្ការ មានជីជាតិ អាចផ្ដល់ភោគផល
ដល់ប្រជាជន គ្រប់ប្រាំង គ្រប់វស្សា ។
លើដី មានព្រៃ មានរុក្ខជាតិ ក្នុងដី មានមាស
មានត្បូង មានប្រេង ។
ទន្លេ បឹងប៊ួ ស្ទឹង ព្រែក ត្រពាំង ថ្លុក
ជាជង្រុងមប្ឆាជាតិគ្រប់បែបយ៉ាង ។
ដូនតាខ្មែរ បានផ្ទេរកេរ្ត៍មរតក យ៉ាងមហិមា
មានប្រាសាទសីលាដ៏មហាអស្ចារ្យ បង្ហាញ អំពី អារីយធម៍ដ៏ខ្ពង់ខ្ពស់ មានវប្បធម៍ អក្សរសាស្ត្រ
ភាសា ដែលមានដើមកំណើត តាំងពីបូរាណកាលមក ។
កូនខ្មែរ មានប្រវត្តិសាស្ត្រ ជាជនជាតិអង់អាច
ក្លាហាន ស្លូតបូត ទៀងត្រង់ ចិត្តទូលំទូលាយ រាប់អានអ្នកជិតខាងជាមិត្ត កាន់សិលធម៍ សច្ចៈធម៍
មនុស្សធម៍ ជាគតិជីវិត ។
ក្រោយពីសង្គ្រាម កកើតទឹកដី នឹង ស្ថាបនាកសាងអារីយធម៍
ដ៏ត្រចះត្រចង់មក ប្រជាជាតិខ្មែរត្រូវទទួលរងកលីយុគ ដោយសារសង្គ្រាមឈ្លានពាន អំពីសំណាក់សៀមនឹងយួន
ដោយប្រើមធ្យោបាយបំបែកបំបាក់ ឯកភាពខ្មែរ ។ ព្រមជាមួយ នឹងការគ្រប់គ្រងផ្ដាច់ការ ខ្វះការចេះដឹង
របស់ថ្នាក់ដឹកនាំ ជាហេតុបណ្តាលឲ្យ ខ្មែរចុះអន់ថយ រហូតមកដល់បច្ចុប្បន្ធកាលសព្វថ្ងៃនេះ ។
១-ក្នុងរយះពេល ៣០ឆ្នាំ ដែលជាពេលអន្ដរកាលបណ្ដោះអាសន្ន
ក្នុងការកំចាត់ បនប៉ុលពត នឹង រកសន្តិភាព នឹង ស្ថីរភាព ជូនប្រជាជាតិនេះ មិនអាចចាត់ទុកថាជា
គុណសម្បត្តិ ឬជាកម្មសិទ្ធិ ឬជាស្នាដៃ របស់បុគ្គលណាម្នាក់តែមួយអង្គឯងឡើយ ។
ហុន សែន បានក្ដាប់អំណាចផ្ដាច់ការ ជាចៅហ្វាយគ្រប់ស្ថាប័ន្តជាតិទាំងអស់
ដូចជា ក្រុមព្រឺក្សាធម្មនុញ្ញជាតិ រដ្ផសភាជាតិ ព្រឹទ្ធសភាជាតិ
តុលាការ ជាមេកងទ័ព្ធ ជាមេប៉ូលិស ជាចៅហ្វាយគ្រប់ក្រសួង ជាថៅកែគ្រប់ក្រុមហ៊ុន ជាម្ចាស់ទឹក ជាម្ចាស់ដី ជាម្ចាស់ត្រួតលើព្រះមហាក្សត្រ
ដោយតាំងខ្លួន ជាម្ចាស់ស្រុកតែម្នាក់ឯងគត់ ។ ការតាំងខ្លួន
ជាម្ចាស់ស្រុកតែមួយអង្គឯងនេះ នឹងនាំឲ្យមហន្ធរាយប្រជាជាតិខ្មែរជាពុំខាន ។ ២-ក្នុងរយះពេល ២០ឆ្នាំ ដែលប្រជារាស្ត្របានបោះឆ្នោត ៤ លើក កន្លងមកនេះ កូនខ្មែរជាម្ចាស់ស្រុក
មានជីវិតរស់នៅក្នុងរបបប្រជាធិបតេយ្យក្លែងក្លាយ ជារបបអាណាធិបតេយ្យពោរពេញដោយអំពើពុករលួយ
កេងប្រវាញ់ លួចប្លន់ បន្លំបំបាត់ សម្បត្តិកេរ្ត៍មរតក ដីធ្លី ស្រែចំការ ព្រៃឈើ បង្កើតថានៈ
វណ្ណៈមហាសម្បត្តិ វណ្ណៈអធន អសមភាព អមនុស្សធម៍ អយុត្តិធម៍ អគតិ អសន្តិសុខ គ្មានច្បាប់ទំលាប់
ពុំមានសេចក្តីសុខសាន្តត្រាណឡើយ ។
អស់លោកដំណាងរាស្ត្រទាំងអស់ គ្រប់គណៈបក្ស
ដែលមាននាទីជាអ្នកដំណាង លទ្ធិប្រជាធិបតេយ្យពេញច្បាប់ ខ្វះចំណេះ ខ្វះតំរិៈ គ្មានគំនិតផ្ជុងផ្ដើង រិះគិត
អំពីបុព្វហេតុ ហេតុផល នៃសោកនាដកម្មខ្មែរដើម្បីស្វែងរក គោលការល្អៗ កសាងស្ថីរភាពអនាគតវែងឆ្ងាយ ។ អស់លោកយកតែការប្រឆាំងបុគ្គលនឹងបុគ្គលមកអនុវត្ត
។
៣-ក្នុងឳកាសបោះឆ្នោតម្ដងៗ ជាឳកាសដែលបេក្ខជនបង្អួតដាក់គ្នាតែប៉ុណ្ណោះ។
៣-១-ហ៊ុន សែន អនុវត្តនយោបាយ ជាអ្នកស្រោចស្រង់ជាតិរំដោះជាតិ
បំភិតបំភ័យរាស្ត្រ ដោយយក ការបែកបាក់សង្គ្រាមស៊ីវិលមកធ្វើជាលេះ ។
៣-២-សម រង្សី អនុវត្តនយោបាយ ជាអ្នកសង្គ្រោះជាតិ
បង្អើលបំបះបំបោរាស្ត្រ ដោយយកទុក្ខវេទនារបស់រាស្ត្រមកធ្វើការឃោសនា ។
៣-៣-ម្នាក់អួតអាងអំពីជ័យជំនះ
ម្នាក់ទៀតអួតអាងអំពីសញ្ញាបត្តិ ។
៣-៤-ពេលបោះឆ្នោតរួច នាំគ្នាដេក ទុកឲ្យរាស្ត្រនៅកំព្រា
រងារឯកកោ ។
៣-៥-ប្រទេសជាតិត្រូវការ អ្នកមកណែនាំស្វែងរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ
។ តែក៏ពុំមែនជាលទ្ធិចម្លង អំពីសាស្ត្រដ៏ទៃ ឬជាលទ្ធិប្រជាភិថុតិនិយមឡើយ ។
ប្រជាជាតិត្រូវការ ឯកភាពជាតិ ឯករាជ្យភាព
បូរណៈភាពទឹកដី សេរីភាព សមភាព ភាតរភាព យុត្តិធម៍ សន្តិសុខនឺងថែរក្សាការពារ អារីយធម៍ វប្បធម៍ អក្សរសាស្ត្រ នឹង កេរ្ត៍មរតក ផ្សេងៗ ទៀត ទាំងអស់ ។
ការពិត ត្រឹមត្រូវ !
១/-ប្រទេសខ្មែរ
( La Nation Khmère
) គឺជាព្រះរាជាអាណាចក្រ ដែលប្រកាន់យក របបរាជាធិបតេយ្យ អាស្រ័យរដ្ឋសភា។
ព្រះមហាក្សត្រ ជាអ្នកដំណាងប្រទេសជាតិ ( ប្រជាជាតិខ្មែរ នគរខ្មែរ អារីយធម៍ វប្បធម៍ ភាសាអក្សរសាស្ត្រ ទំនៀមទំលាប់ សាសនា
)។
រដ្ឋសភា ជាអ្នកដំណាងរាស្ត្រ
ជាអ្នកតែងតាំងរដ្ឋាភិបាល ដឹកនាំរដ្ឋ តាមឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតទុកចិត្ត ។
២/-ការបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រ ( Election législative ou élection générale ) មិនមែនជាការបោះឆ្នោតជាសកលទេ ។ ការបោះឆ្នោតជាសកល (
Election au souffrage universel direct ou indirect ) គឺ ជ្រើសរើសប្រធានាធិបតី ឬ ប្រមុខរដ្ឋ តែម្នាក់គត់ ។
៣/-ដោយសារ
ប្រជាជាតិខ្មែរ
មិនទាន់យល់ច្បាស់ ដោយសារខ្វះការណែនាំពី សំណាក់អ្នកចេះដឹង ឬ អ្នកដឹកនាំ អំពីលទ្ធិប្រជាធិបតេយ្យ
ព្រមជាមួយ នឹងការកាន់អំណាចផ្ដាច់ការ បណ្ដាលធ្វើឲ្យមានការច្រឡំ ឬ បន្លំបំពាន ជាហេតុធ្វើឲ្យប្រាស់ចាក
អត្ថន័យត្រឹមត្រូវ ពេលនិយាយ ឬ អនុវត្តច្បាប់ ។
៤/-ហ៊ុន សែន នឹង គណៈបក្សប្រជាជន រំលោភច្បាប់តាំងតែពី ១៩៩៣ មក ។ ប្រជាជាតិ នឹង បរទេសអាចអនុគ្រោះឲ្យបាន
ព្រោះជាវេលាបណ្ដោះអាសន្ត ប៉ុន្តែវាក្លាយទៅជាទំលាប់ខុស នឹងអាក្រក់ជាទីបំផុត ។
៥/-ជាការធម្មតា
អ្នកនយោបាយ មានគោលដៅបំណងធំ គឺ ធ្វើជាមេដឹកនាំរដ្ឋាភិបាល តាមគំរោងការណ៍ដែលគណៈបក្សខ្លួនបានព្រាងនឹងរៀបចំ
។ ប៉ុន្តែការដែលតាំងខ្លួនជានាយករដ្ឋមន្ត្រី ពីឥឡូវនេះទៅវាមិនត្រឹមត្រូវទេ ។
ពាក្យផ្ដែផ្ដាំបន្តិចបន្តួចសូមអស់លោកយកទៅគិតពិចារណាផងចុះ។
ប្រជាជាតិខ្មែរ
មិនមែនត្រឹមតែត្រូវការការផ្លាស់ប្ដូររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែប្រជាជាតិខ្មែរត្រូវការរកមគ្គុទេសអ្នកបង្ហាញផ្លូវ
ទៅអានាគត់វែងឆ្ងាយ ។